ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាអំពីតម្រូវការ និងផែនការគាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្ត គម្រោងប្រព័ន្ធ SARMIS តាមប្រព័ន្ធ Video Conference (ZOOM)
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ១០ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន លោក លោកស្រីអនុប្រធានមន្ទីរ និងមន្រ្តីជំនាញ ការិយាល័យទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីតម្រូវការ និងផែនការគាំទ្រដល់រដ្ឋបាលឃុំ-សង្កាត់ក្នុងការអនុវត្តគម្រោងប្រព័ន្ធ SARMIS ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមប្រព័ន្ធ Video Conference (ZOOM) ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ.។

ព័ត៌មានទាក់ទង